ជ្រើសរើសភាសា: Khmer Khmer English English
ចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម និងអនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៏ប្រព្រឹត្តកម្មទឹកកង្វក់ក្រុងកំពង់ចាម និងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពគម្រោង
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤

ព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤

...............................................................................

លោក ហេង ពិសី អនុប្រធានមន្ទីរ តំណាងលោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមចុះ ត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម និងអនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៏ប្រព្រឹត្តកម្មទឹកកង្វក់ក្រុងកំពង់ចាម ដោយមានការដឹកនាំពីឯកឧត្តម ហេង វណ្ណី អភិបាលរង និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន​ នៅសាលាទួលចំប៉ី ឃុំកោះរការ ស្រុកកំពង់សៀម និងពេលរសៀលបានចូលរួមកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពគម្រោងជាមួយប្រតិភូ ធនាគារអភិវឌ្ឍអាស៊ី ដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមនៅសាលប្រជុំតូចខេត្តកំពង់ចាម ។

ព័ត៌មានទាក់ទង